តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David H. Roper

អត្ថន័យនៃទឹកមុខ

កាល​សារ៉ា​ចៅ​ស្រី​របស់​ខ្ញុំ នៅ​តូច នាង​បាន​ពន្យល់​ខ្ញុំ​ថា មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​មនុស្ស​ស្លាប់​ទៅ។ នាង​ថា ពេល​មនុស្ស​ស្លាប់​ទៅ មាន​តែ​មុខ​របស់​ពួក​គេ​ប៉ុណ្ណោះ ដែល​នឹង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ តែ​រូប​កាយ​នឹង​មិន​បាន​ឡើងនគរ​ស្ថាន​សួគ៌​ឡើយ ព្រោះ​ពួក​គេ​នឹង​មាន​រូប​កាយ​ថ្មី ប៉ុន្តែ មុខ​នៅ​តែ​ដូច​ដើម។

ជា​ការ​ពិត​ណាស់ ទ្រឹស្តី​របស់​សារ៉ា អំពី​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ជា​ការ​យល់​ដឹង​តាម​បែប​ក្មេង​ៗ  ប៉ុន្តែ នាង​ពិត​ជា​មាន​ការ​យល់​ដឹង​ខ្លះ​ៗ អំពី​សេចក្តី​ពិត​ដ៏​សំខាន់។ តាម​ន័យ​ធៀប មុខ​របស់​យើង គឺ​ជា​អ្វី​ដែល​យើង​អាច​មើល​ឃើញ ដែល​ឆ្លុះ​បញ្ចាំង​អំពី​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។

ម្តាយ​ខ្ញុំ​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ថា ទឹក​មុខ​ក្រមូវ​អាច​នៅ​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ នៅ​ថ្ងៃ​ណា​មួយ។ គាត់​និយាយ​ត្រូវ​។ ការ​ព្រួយ​បារម្ភ​ធ្វើ​ឲ្យ​យើង​រួញ​ចិញ្ចើម ហើយ​កំហឹង​ក៏​បាន​នៅ​ជាប់​នឹង​មាត់​យើង។ កែវ​ភ្នែក​របស់​យើង អាច​បង្ហា​ញឲ្យ​គេ​ដឹង អំពី​វិញ្ញាណ​ដ៏​វេទនា​របស់​យើង។ ម្យ៉ាង​វិញ​ទៀត កែវ​ភ្នែក​ដែល​សប្បុរស ស្នាម​ញញឹម​ដ៏​សុភាព កក់​ក្តៅ និង​ស្វាគមន៍ គឺ​ជា​សញ្ញា​សំគាល់ អំពី​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ទោះ​មុខ​របស់​យើង​មាន​ស្នាម​ជ្រួញ ស្នាម​អុច​ៗ ឬ​ការ​បាត់​បង់​សម្រស់​ដទៃ​ទៀត​ក៏​ដោយ។

យើង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន សម្រាប់​ផ្ទៃ​មុខ ដែល​យើង​មាន​ពី​កំណើត​ទេ ប៉ុន្តែ យើង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​កែ​ប្រែ​ជីវិត​យើង។ យើង​អាច​អធិ​ស្ឋាន សូម​ការ​បន្ទាប​ខ្លួន ការ​អត់​ធ្មត់ ភាព​សប្បុរស ការ​ទ្រំា​ទ្រ ការ​ដឹង​គុណ ការ​អត់​ទោស សន្តិ​ភាព និង​សេចក្តី​ស្រឡាញ់(កាឡាទី ៥:២២-២៦)។

ដោយ​ព្រះ​គុណ​របស់​ព្រះ…

ការឈរនៅលើសេចក្តីសន្យា

កាល​បង​ប្រុស​របស់​មិត្ត​ភក្តិ​ខ្ញុំ នៅ​ពី​ក្មេង គាត់​បាន​ធានា​ដល់​ប្អូន​ស្រី​គាត់​ថា បើ​នាង​លោត​ចុះ​ពី​កន្លែង​ខ្ពស់​ណា​មួយ ដោយ​ប្រើ​ឆ័ត្រ នោះ​ឆ័ត្រ​នឹង​ជួយ​ឲ្យ​នាង​ធ្លាក់​ចុះ​មក​ដី​យឺត​ៗ ដោយ​សុវត្ថិ​ភាព បើ​សិន​ជា​នាង គ្រាន់​តែ “ជឿ” ប៉ុណ្ណោះ។ ដូច​នេះ នាង​ក៏​បាន​លោត​ចុះ​ពី​លើ​ដំបូល​ជម្រុក ដោយ “ជំនឿ” ហើយ​ក៏​បាន​សន្លប់​បាត់​ស្មារតី ដោយ​មានរបួស​ស្រាល នៅ​ត្រង់​ក្បាល​។

កាល​ណា​ព្រះ​ទ្រង់​សន្យា ឬ​ធានា​អ្វី​ដល់​យើង​ហើយ នោះ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល គឺ​ជា​ការ​ពិត។ ប៉ុន្តែ យើង​ត្រូវ​ប្រាកដ​ថា យើង​កំពុង​តែ​មាន​ជំហរ​នៅ​លើ​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ ពេល​ដែល​យើង​ចង់​ឲ្យ​ព្រះ​បន្ទូល​សន្យា​ទ្រង់ សម្រេច​ក្នុង​ជីវិត​យើង ព្រោះ​ទាល់​តែ​យ៉ាង​ដូច្នេះ ទើប​យើង​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នឹង​ធ្វើ ឬ​ប្រទាន​អ្វី​ដែល​ទ្រង់​បាន​សន្យា។ សេចក្តី​ជំនឿ​មាន​អំណាច នៅ​ពេល​ដែល​យើង​ប្រើ​វា។ សេចក្តី​ជំនឿ​យើង​មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ផ្អែក​ទៅ​លើ​ព្រះបន្ទូល​សន្យា​ដ៏​ច្បាស់​លាស់ និង​មាន​ន័យ​របស់​ព្រះ។ ពុំ​នោះ​ទេ ជំនឿ​យើង​គ្រាន់​តែ​ជាការ​គិតប្រាថ្នា​ចង់បាន​ប៉ុណ្ណោះ។

សូម​យើងស្តាប់​ហេតុផលដូច​តទៅ។ ព្រះ​ទ្រង់​បាន​សន្យា​ថា “ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្តី​នោះ​នឹង​បាន​សំរេចដល់​អ្នករាល់​គ្នា​ជា​មិន​ខាន។ ព្រះវរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន”(យ៉ូហាន ១៥:៧-៨)។ ខគម្ពីរ​នេះ​មិន​មែន​ជា​ការ​សន្យា​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​រាល់​ការ​អធិស្ឋាន​របស់​យើង​នោះ​ឡើយ ប៉ុន្តែ តាម​ពិត ខ​គម្ពីរ​នេះ​ជា​ការ​សន្យា​ថា​ ទ្រង់​នឹង​ឆ្លើយ​តប​ ចំពោះ​រាល់​ការ​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​សុច​រិត ដែល​សាវ័ក​ប៉ុល​បាន​ហៅថា “ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ”(កាឡាទី ៥:២២-២៣)។ បើ​យើង​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​បរិសុទ្ធ ហើយ​ទូល​សូម​សេចក្តី​បរិសុទ្ធ​ពី​ព្រះ នោះ​ទ្រង់​នឹង​ប្រទាន​សេចក្តី​បរិសុទ្ធ​ដល់​យើង…

កន្លែងរង់ចាំ

បណ្ឌិត សូស(Seuss) ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​កុមារ​ជា​ច្រើន​ក្បាល បាន​មាន​ប្រសាសន៍​ថា “អ្នក​ខ្លះ​រង់​ចាំ​ត្រី​ស៊ីនុយ ឬ​រង់​ចាំ​ឲ្យ​មាន​ខ្យល់​បក់​មក ដើម្បី​បង្ហោះ​ខ្លែង។ ពុំ​នោះ​ទេ ពួក​គេ​កំពុង​រង់​ចាំ​យប់​នៅ​ថ្ងៃ​សុក្រ… មនុស្ស​ម្នាក់​ៗសុទ្ធ​តែ​មាន​ការ​រង់​ចំា”។ ជាការពិតណាស់ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ការ​រង់​ចាំ។

ការ​រង់​ចាំ​មាន​ការ​ពិបាក។ យើង​ប្រហែល​ជា​ឈ្លី​មេ​ដៃ គោះ​ជើង ស្ងាប ដក​ដង្ហើម​ធំ និង​មាន​ការ​ថប់​បារម្ភ ដោយ​ចិត្ត​នឿយ​ណាយ។​ យើង​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រស់​នៅ​ជា​មួយ​មនុស្ស​យ៉ាប់​ម្នាក់​នេះ​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ អស់​ពេល​យូរ​យ៉ាង​នេះ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អត់​ទ្រាំ​នឹង​អាកប្ប​កិរិយ៉ា​ដែល​អាក្រក់​នេះ ហេតុ​អ្វីបញ្ហា​សុខ​ភាព​របស់​ខ្ញុំ មិន​ព្រម​បាត់​សោះ? ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ជួយ​ខ្ញុំ​ផង?

ពេល​យើង​មាន​សំណួរ​បែប​នេះ យើង​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ រង់​ចាំ​មួយ​រយៈ​ពេល​សិន ហើយ​មើលការ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ។

ការ​រង់​ចាំ ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត នៃ​ជីវិត​យើង ព្រោះ​ពេល​យើង​រង់​ចាំ យើង​បាន​រៀន​សូត្រ ​អំពី​អត្ថ​ន័យ​នៃ​ការ​រង់​ចាំ គឺ​រង់​ចាំ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ ក្នុង​ជីវិត​យើង និង​សម្រាប់​យើង។ នៅ​ក្នុង​ការ​រង់​ចាំ យើង​រៀន​អត់​ធ្មត់ ដោយ​អាច​ទុក​ចិត្ត​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ កាន់​តែ​ខ្លាំង ទោះ​បី​ជា​អ្វី​ៗ​មិន​ដំណើរ​ការ ដូច​ដែល​យើង​ចង់​បាន​ក៏​ដោយ(ទំនុកដំកើង ៧0:៥)។

ប៉ុន្តែ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច និង​ខាំ​មាត់​សង្កត់​ចិត្ត នៅ​ក្នុង​ការ​រង់​ចំា​ឡើយ។ យើង​អាច “រីក​រាយ និង​មាន​អំណរ” ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ទ្រង់(ខ.៤)។ យើង​រង់​ចាំ ដោយ​មាន​សង្ឃឹម…

ការបន្សល់ទុកនូវកេរដំណែល

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​របស់​ខ្ញុំ បាន​ចំណាយ​ពេល​មួយ​សប្តាហ៍ នៅ​ក្នុង​កសិដ្ឋាន​ដែល​គេ​បោះ​បង់​ចោល នៅ​ក្នុង​តំបន់​ដែល​មិន​សូវ​មាន​គេ​រស់​នៅ នៅ​តាម​បណ្តោយ​ដង​ទន្លេ​សែមិន ដែល​ជា “ទន្លេ​ដែល​ហូរ​មិន​ត្រឡប់​ថយក្រោយ” នៅ​រដ្ឋ​អីដាហូ។

ថ្ងៃ​មួយ ខ្ញុំ​បាន​ធ្វើ​ការ​រុក​រក​ក្នុង​កសិដ្ឋាន​នោះ យើង​ក៏​បាន​ឃើញ​ផ្នូរ​បុរាណ​មួយ ដែល​មាន​ផ្លាក​សញ្ញា​ធ្វើ​ពី​ឈើ។ ខ្ញុំ​មិនដឹង​ថា គេ​បាន​ឆ្លាក់​អក្សរ​អ្វី​ខ្លះ នៅ​លើ​ផ្លាក​នោះ​ទេ ព្រោះ​វា​រលប់​អស់​ហើយ។ មាន​មនុស្ស​ម្នាក់​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់។ គេ​បាន​យក​សព​គាត់​មក​បញ្ចុះ​នោះ​ទីនោះ ហើយ​ឥឡូវ​នេះ គ្មាន​នរណា​នឹក​ចាំ​ពី​គាត់​ទៀត​ទេ។ កន្លែង​កប់​សព​នោះ ហាក់​ដូច​ជា​គួរ​ឲ្យ​សង្វែក​ណាស់។ ពេល​យើង​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​អាន​អំពី​ប្រវត្តិ​របស់​កសិ​ដ្ឋាន​ដ៏​ចំណាស់ និង​អំពី​តំបន់​នោះ ប៉ុន្តែ មិន​អាច​រក​ឃើញ​ពត៌​មាន ដែល​ទាក់​ទង​នឹង​អ្នក​ដែល​គេ​បាន​កប់​នៅ​ក្នុង​ផ្នូរ​នោះ​ទេ។

គេ​ថា ក្នុង​ចំណោម​យើង​រាល់​គ្នា អ្នក​ដែល​ល្អ​ជាង​គេ ត្រូវ​បាន​គេ​នឹក​ចាំ បាន​ប្រហែល​១០០​ឆ្នាំ តែ​បុណ្នឹង​ឯង។ ក្រៅ​ពី​នោះ អ្នក​ផ្សេង​ទៀត នឹង​ត្រូវ​គេ​លែង​នឹក​ចាំ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ចង​ចាំ​អំពី​មនុស្ស​ជំនាន់​មុន នឹង​ត្រូវ​សាប​រលាប ក្នុង​ពេល​ដ៏​ខ្លី គឺ​មិន​ខុស​ពី​ផ្លាក ដែល​គេ​បាន​ដាក់​នៅ​ពី​មុខ​ផ្នូ​រនោះ​ឡើយ។ ប៉ុន្តែ កេរ​ដំណែល​របស់​យើង នឹង​បាន​បន្ត​ទៅ​អ្នក​ជំនាន់​ក្រោយ នៅ​ក្នុង​មហារ​គ្រួសារ​នៃ​ព្រះ។ កេរ​ដំណែល​នៃ​សេចក្តី​ស្រឡាញ់ ដែល​យើង​មាន​ចំពោះ​ព្រះ និង​ចំពោះ​អ្នក​ដទៃ ក្នុង​កាល​ដែល​យើង​នៅ​រស់ នឹង​​ស្ថិត​ស្ថេរ​នៅ។ បទ​គម្ពីរ​ម៉ាឡាគី ៣:១៦-១៧ បានចែង​ថា “មាន​សៀវភៅ​រំឮក​បាន​កត់​ទុក…

បើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា

កាល​នៅ​ពី​ក្មេង ខ្ញុំ​មើល​ឪពុក​ខ្ញុំ​ភ្ជួរ​ស្រែ ដែល​គេ​មិន​ដែល​ដាំ​ដុះ​អ្វី​ពី​មុន​មក។ នៅ​ក្នុង​ការ​ភ្ជួរ​ជើង​ទី​មួយ ផ្លែ​នង្គ័ល​ក៏​បានប៉ះ​ថ្ម​ធំ​ៗ​របើក​ចេញ​ពី​ក្នុង​ដី ហើយ​គាត់​ក៏​បាន​យក​ថ្ម​ទាំង​នោះ​ចេញ។ រួច​គាត់​ក៏​បាន​ភ្ជួរ​ស្រែ​កន្លែង​ដដែល​នោះ​ម្តងហើយ ម្តង​ទៀត ដើម្បី​បំបែក​ដី​បន្ថែម​ទៀត។ ក្នុង​ការ​ភ្ជួរ​ដី ក្នុង​ជើង​នីមួយ​ៗ គាត់​ក៏​បាន​គាស់​ថ្ម​ផ្សេង​ទៀត គឺ​ថ្ម​ដែល​តូច​ជាង​មុន ដែល​គាត់​ត្រូវ​គ្រវែង​ចោល។ ដំណើរ​ការ​នៃ​ការ​ភ្ជួរ​ដី​នេះ​ក៏​បាន​បន្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ជួរ​ជា​ច្រើន​ជើង ពេញ​ក្នុង​វាល​នោះ។

 

យ៉ាង​ណា​មិញ ការ​លូត​លាស់ ក្នុង​ព្រះ​គុណ​ព្រះ ក៏​អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​ភ្ជួរ​ស្រែ​របស់​ឪពុក​ខ្ញុំ​ផង​ដែរ។ ពេល​ដែល​យើង​ទើប​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ អំពើ​បាប​ធំ​ៗ មួយ​ចំនួន អាច​ត្រូវ​បាន​បង្ហាញ​ចេញ​មក។ យើង​ក៏​បាន​សារ​ភាព​អំពើ​បាប​ទាំង​នោះ នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​អត់​ទោស​បាប​របស់​ទ្រង់។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ព្រះ​បន្ទូល​ព្រះ​បាន​ជ្រាប​ចូល​ជ្រៅ​បំផុត ក្នុង​ជីវិត​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​ អំពើ​បាប​ដទៃ​ទៀត ដែល​កប់​ទុក​ក្នុង​ជីវិត​យើង។ យើង​ប្រហែល​ជា​គិត​ថា អំពើ​បាប​ទាំង​នោះ ជា​អំពើ​បាប​តូច​តាច គ្មាន​អ្វី​ធំ​ដំ​ទេ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា វា​ជា​អំពើ​បាប​ដ៏​អាក្រក់ ដែល​ជា​អាកប្បកិរិយ៉ា​ និង​ទង្វើដែល​បង្ខូច​បំផ្លាញ។ អំពើ​បាប​ទាំង​នោះ មាន​ដូច​ជា​សេចក្តី​អំណួត ការ​រអ៊ូ​រទាំ ការ​ព្រួយ​បារម្ភ បុរេ​វិន្និច្ឆ័យ ការ​ព្យាបាទ ការ​បំពេញ​ការ​សប្បាយ​ជ្រុល។
ព្រះ​ទ្រង់​បើក​បង្ហាញ​អំពើ​បាប​នីមួ​យៗ ដើម្បី​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ បោះ​អំពើ​បាប​ទាំង​នោះ​ចោល។ ទ្រង់​បើក​បង្ហាញ ដើម្បី​ប្រោស​យើង​ឲ្យ​ជា។ ពេល​ដែល​អាកប្ប​កិរិយ៉ា ដែល​ជា​អំពើ​បាប​ដ៏​គ្រោះ​ថ្នាក់​បាន​លេច​ចេញ​មក​ យើង​អាច​អធិស្ឋាន​តាម​លំនាំ​របស់​ស្តេច​ដាវីឌ​ថា…

រើសយកស្មៅ ឬព្រះគុណព្រះ

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ អ័ឃី(Archie) បាន​វិល​ត្រឡប់​មក​ពី​វិស្សម​កាល​វិញ​ ក៏​បាន​ដឹង​ថា អ្នក​ជិត​ខាង​របស់​គាត់​បាន​សាង​សង់​របង​ឈើ ចូល​ក្នុង​ព្រំ​ដី​គាត់ ជាង​មួយ​ម៉ែត្រ​កន្លះ។ លោក​អ័ឃី​ក៏​បាន​ចំណាយ​ពេល បី​បួន​សប្តាហ៍ ដើម្បី​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ជិត​ខាង​គាត់​ឲ្យ​រុះ​រើ​របង​នោះ។ គាត់​បាន​ស្ម័គ្រ​ចិត្ត​ជួយ​រុះ​រើ ហើយ​ចេញ​ថ្លៃ​ចំណាយ​មួយ​ចំណែក ប៉ុន្តែ គ្មាន​បាន​លទ្ធ​ផល​អ្វី​សោះ។ គាត់​អា​ចទៅ​ប្តឹ​ងអាជ្ញា​ធរ​ឲ្យ​ជួយ​រក​ខុស​ត្រូវ ប៉ុន្តែ គាត់​បាន​សម្រេច​ចិត្ត​មិន​ប្រើ​សិទ្ធិ​មួយ​នោះ ហើយ​ក៏​បាន​បណ្តោយ​ឲ្យ​របង​នោះ នៅ​បន្ត​ឈរ​នៅ​ក្នុង​ដី​គាត់ ដើម្បី​បង្ហាញ​អ្នក​ជិត​ខាង​គាត់ ឲ្យ​ស្គាល់​ព្រះ​គុណ​ព្រះ។

លោក​អ័ឃី​មិន​មែន​ជា​មនុស្ស​ទន់​ខ្សោយ ឬ​កំសាក​ឡើយ។ គាត់​ជា​មនុស្ស​ដែល​មាន​កម្លាំង​ពេញ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​យក​ព្រះ​គុណ​ព្រះ ជា​ជាង​រើស​យក​ផ្ទៃ​ដី​ដែល​មាន​ស្មោះ​ដុះ ដែល​គេ​បាន​ដណ្តើម​យក​នោះ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​អ័ប្រាហាំ និង​លោក​ឡុត ដែល​មាន​ទំនាស់ ដោយ​សារ​ពួក​គេ​មាន​ហ្វូង​សត្វ​ជាច្រើន​ពាស​ពេញ​ដី។ “ពួក​​គង្វា​ល​របស់​អាប់រ៉ាម និង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ”(លោកុប្បត្តិ ១៣:៧)។ លោក​ឡុត​បាន​រើស​យក​ដី​ដែល​ល្អបំ​ផុត ហើយ​ក៏​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់ នៅ​ចុង​បញ្ចប់។ លោក​អ័ប្រាហាំ​ក៏​បាន​រើស​យក​អ្វី​ដែល​នៅ​សល់ ហើយ​ក៏​បាន​ទទួល​ទឹក​ដី​សន្យា​(ខ.១២-១៧)។

យើង​ពិត​ជា​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​អាច​ប្រើ​សិទ្ធិ​នោះ ជា​ពិសេស នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​សិទ្ធិ​របស់​អ្នក​ដទៃ​។ ហើយ​ជួន​កាល យើង​គួរ​តែ​ប្រើ​សិទ្ធិ​របស់​យើង។ ជាក់​ស្តែង សា​វ័ក​ប៉ុល​បាន​ប្រើ​សិទ្ធិ​របស់​គាត់ ពេល​ដែល​ពួក​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់(មើលកិច្ចការ ២៣:១-៣)។  ប៉ុន្តែ យើង​អាច​សម្រេច​ចិត្ត​មិន​ប្រើ​សិទ្ធិ​របស់​យើង ដើម្បី​បង្ហាញ​លោកិយ​ឲ្យ​ស្គាល់​ផ្លូវ ទៅ​រក​ព្រះ ដែល​ល្អ​ជាង​ផ្លូវ​របស់​លោកិយ។…

ការស្តាប់សម្លេងទ្រង់

ខ្ញុំ​មាន​ការ​ពិបា​កនៅ​ក្នុង​ការ​ស្តាប់ ដោយ​សារ​ត្រចៀក​ខ្ញុំ​ថ្លង់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ពាក់​ឧបករ​ណ៍​នៅ​ត្រចៀក ដើម្បី​ជួ​យឲ្យ​ខ្ញុំ​ស្តាប់​ឮ។ ភាគ​ច្រើន ឧបករណ៍​នេះ​មាន​ដំណើរ​ការ​ល្អ លើក​លែង​តែ​នៅ​កន្លែង​ដែល​មាន​សម្លេង​រំខាន​ខ្លាំង។ នៅ​កន្លែង​អ៊ូអរ​បែប​នោះ ឧបករណ៍​ជំនួ​យស្តាប់​ឮ​របស់​ខ្ញុំ​ បាន​ចាប់​សម្លេង​ទាំង​អស់ នៅ​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឮ​សម្លេង​មនុស្ស ដែល​កំពុង​និយា​យនៅ​​មុខ​ខ្ញុំ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំថា​ នៅ​ក្នុង​វប្ប​ធម៌​របស់​យើង​សព្វ​ថ្ងៃ មាន​សម្លេង​រំខាន​ជាច្រើ​ននៅ​​ជុំវិញ​ខ្លួន​យើង ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ស្តាប់​ឮ​សម្លេង​ ដ៏​ស្ងប់​ស្ងាត់​របស់​ព្រះ​បាន។ លោក ធី អេស អេលាត(T.S. Eliot) ដែល​ជា​កវី​និពន្ធ​កំណាព្យ​បាន​ចោទ​ជា​សំណួរ​ថា “តើ​យើង​ត្រូវ​ស្វែង​រ​កព្រះបន្ទូលនៅទីណា? តើ​អាច​រក​ឃើញនៅ​កន្លែង​នេះ​ទេ បើ​មាន​សម្លេង​ច្រើន​យ៉ាង​នេះ”។

តែអរ​ព្រះ​គុណ​ព្រះ​អង្គ ឧបករណ៍​ជំនួយ​ស្តាប់​សម្លេង​របស់​ខ្ញុំ មាន​កន្លែង​សារេ ឲ្យ​វា​អាច​កាត់​សម្លេ​ងដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​បាន ហើយ​ជួ​យ​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​តែ​សម្លេង​ដែល​ខ្ញុំ​ចង់​ឮ។ យ៉ាង​ណា​មិញ ទោះ​ជា​មាន​សម្លេង​រំខាន​នៅ​ជុំវិ​ញយើងយ៉ាង​ណា​ក៏​ដោយ បើ​សិន​ជា​យើង​សង្រួម​ចិត្ត​យើង ហើយ​ប្រុង​ត្រចៀក​ស្តាប់ នោះ​យើង​នឹង​បាន​ឮ​សម្លេង “ដ៏​តូច​រហៀង”​របស់​ទ្រង់​(១ពង្សាវតាក្សត្រ ១៩:១១-១២)។

ព្រះទ្រង់​បាន​មាន​បន្ទូ​លម​ក​កាន់​យើង​ជា​រៀង​រាល់​ថ្ងៃ ដោយត្រា​ស​ហៅយើ​ង ឲ្យ​ចូល​មក​រក​ទ្រង់ ពេល​ដែល​យើង​នឿយ​ហត់ និង​ត្រូវ​ការ​ជំនួយ។ ទ្រង់​មាន​បន្ទូល​មក​កាន់​យើង ពេល​យើង​មាន​ទុក្ខ​ជា​ទម្ងន់ និង​នៅ​ពេល​ដែល​យើង​ខ្វះអំណរ និ​ងការ​ស្កប់​ស្កល់​ចិត្ត។

ប៉ុន្តែ ជា​បឋម ព្រះ​ទ្រង់​មាន​បន្ទូល​មក​កាន់យើង តាម​ព្រះ​បន្ទូល​ទ្រង់(១ថែស្សាឡូនិច ២:១៣)។ ពេល​អ្នក​លើក​ព្រះគម្ពីរ​ទ្រង់​មក​អាន អ្នក​ក៏​នឹង​បាន​ឮ​សម្លេង​ទ្រង់​ផង​ដែរ។ ទ្រង់​ស្រឡាញ់អ្ន​ក​លើស​ពី​លទ្ធ​ភាព​ដែល​អ្នក​អាច​ដឹង ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​អ្នក​ស្តាប់​ពាក្យ​អ្វី ដែលទ្រង់​​​មាន​បន្ទូល។-DAVID…

ចង់មានលក្ខណៈដូចឪពុកខ្ញុំ

ឪពុក​របស់​ខ្ញុំ​មាន​ស្បែក​ជើង​កវែង បែប​ខៅប៊យ​មួយ​គូរ ដែល​ប្រឡាក់​ដី ដែល​គាត់​ចូល​ចិត្ត​ទុក​នៅ​លើ​កម្រាល​ឥដ្ឋ ក្នុង​បន្ទប់​រៀន​របស់​ខ្ញុំ។ ស្បែក​ជើង​នោះ​បាន​រំឭក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ថា គាត់​ជា​មនុស្ស​ប្រភេទ​ណា។ កាល​ពី​មុន គាត់​បាន​ធ្វើកិច្ច​ការ​ជា​ច្រើន ក្នុង​នាម​ជា​កសិករ​ម្នាក់ ហើយ​ក្នុង​នោះ គាត់​បាន​ចិញ្ចឹម  និង​បង្វឹក​សត្វ​សេះ​ ដែល​ផ្លាស់​ទី​លឿន​ដូច​ផ្លេក​បន្ទោរ។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​ធ្វើ​ការ ដោយ​ស្ងើច​សរសើរ​គាត់ ដែល​នៅ​តែ​អាច​ជិះ​សេះ ក្នុង​វ័យ​ចំណាស់។ កាល​នៅ​ពី​ក្មេង ខ្ញុំ​ចង់​ធំ​ឡើង​ដូច​គាត់។ ឥឡូវ​នេះ ខ្ញុំ​ស្ថិត​ក្នុង​វ័យ​៨០​ឆ្នាំ​ហើយ តែ​ស្បែក​ជើង​ក​វែង​របស់​គាត់ នៅ​តែ​មាន​ទំហំ​ធំ​ពេក សម្រាប់​ឲ្យ​ខ្ញុំ​ពាក់​ដដែល។

សព្វ​ថ្ងៃ​នេះ  ឪពុក​របស់​ខ្ញុំ​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ហើយ តែ​ខ្ញុំ​មាន​ព្រះ​ ដែល​ជា​ឪពុក​សម្រាប់​យក​តម្រាប់​តាម។ ខ្ញុំ​ចង់​មាន​លក្ខណៈ​ដូច​ទ្រង់ មាន​ពេញ​ដោយ​សេចក្តី​ល្អ​របស់​ទ្រង់ ហើយ​បញ្ចេញ​ក្លឹន​ដ៏​ក្រអូប នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ខ្ញុំ​នឹង​មិន​អាច​មាន​លក្ខណៈ​ដែល​ល្អ​ដូច​ទ្រង់​ទាំង​ស្រុង​ឡើយ  ហើយ​មាន​ការ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ទ្រង់។

ប៉ុន្តែ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “រីឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។ យើង​ដឹង​ហើយ​ថា ទ្រង់​ពិត​ជា​មាន​ប្រាជ្ញា និង​អំណាច​ធ្វើ​ការ​ទាំង​អស់​នេះ​បាន(ខ.១១)។

យើង​មិន​អាច​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា១០០​ភាគ​រយ​ ក្នុងពេល​បច្ចុប្បន្ន​មែន តែ​​យើង​​នឹង​​មិន​​មាន​បញ្ហា​នេះ​ជា​រៀង​រហូត​ឡើយ​។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​មាន​ភាព​ស្រស់​ស្អាត​នៃ​ចរិយា​សម្បតិ្ត​ ដែលមក​ពីទ្រ​ង់។ ក្នុង​ជីវិត​នេះ យើង​មិន​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​មើល​ឃើញ​ទ្រង់​ទាំង​ស្រុង ប៉ុន្តែ នៅ​នគរ​ស្ថាន​សួគ៌…

ឈោងដៃទៅរកទ្រង់

គ្រួសារ​ខ្ញុំ​មាន​ឆ្កែ​ញី​មួយ​ក្បាល ដែល​មាន​អាយុ​ចាស់​ណាស់​ហើយ។ វា​ជា​ពូជ​ឆ្កែ​តឿ​របស់​តំបន់ហាយឡិន​ខាង​លិច។ វា​ចូល​ចិត្ត​ដេក​នៅ​ចុង​ជើង លើ​គ្រែ​របស់​យើង អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ តាម​ធម្មតា វា​ដេក​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បំរាស់ ឬ​បញ្ចេញ​សម្លេង​អ្វី​ឡើយ តែ​ថ្មី​ៗ​នេះ វា​ចេះ​តែ​កេះ​យើង​ថ្នម​ៗ នៅ​ពាក់​កណ្តាល​យប់។​ ពី​ដំបូង យើង​ស្មាន​ថា វា​ចង់​ចេញ​ទៅ​ក្រៅ បាន​ជា​យើង​ព្យាយាម​បណ្តើរ​វា​ចេញ​ទៅ​ក្រៅ។ តែ​ក្រោយ​មក យើង​ក៏​បាន​ដឹង​ថា វា​គ្រាន់​តែ​ចង់​ដឹងថា យើង​នៅ​ក្បែរ​វា​ឬ​អត់។ ត្រ​ចៀក​វា​ស្ទើរ​តែ​ស្តាប់​លែង​ឮ ហើយ​ភ្នែក​ក៏​ពិការ​ខ្លះ​ៗ​ហើយ។ វា​មិន​អាច​មើល​ឃើញ នៅ​កន្លែង​ងងឹត​ទេ ហើយ​ក៏​មិន​អាច​ឮ​យើង​កម្រើកឬ​ដក​ដង្ហើម​ដូច​មុន​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​វា​មាន​ការ​ច្រឡំ ហើយ​ឈោង​ទៅ​រក​យើង ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើង​ពិត​ជា​នៅ​ក្បែរ​វា​មែន​ឬ​អត់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ឈោង​ទៅ​រក​វា ហើយ​អង្អែលក្បាល​វា ដើម្បី​ផ្តល់​ការ​ធានា​ដល់​វា​ថា ខ្ញុំ​នៅ​ក្បែរ​វា​ទេ។ វា​គ្រាន់​តែ​ចង់​ដឹង​ប៉ុណ្ណឹង​ឯង។ វា​ក៏​បាន​ដេក​វិញ។

មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​ទូល​សួរ​ព្រះ​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេច​ដាវីឌ​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដឹង​ថា ព្រះទ្រង់​គង់​នៅ​ក្បែរ​ជា​និច្ច។ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្តី​ងងឹត​នឹង​គ្រប​បាំងទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ”(ខ.៩-១២)។

តើ​អ្នក​កំពុង​វង្វេង​ក្នុង​ទីងងឹត​ឬ? តើ​អ្នក​កំពុង​មាន​ទុក្ខ មាន​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោសខ្លួន​ឯង ការ​សង្ស័យ ឬ​ការ​បាក់​ទឹក​ចិត្ត​ឬ​ទេ?…

ត្បូងដែលទ្រង់បានច្នៃ

នៅដើម​សតវត្សរ៍​ទី​២០ ប្រជា​ពល​រដ្ឋ ក្រុង​ហ្វ៊ត ប្រាក រដ្ឋ​កាលីហ្វូញ៉ា មាន​ទម្លាប់​ចោល​សំរាម ដោយ​គ្រវែង​ពី​លើ​ជ្រលង​ភ្នំ ចូល​ទៅ​ក្នុង​ឆ្នេរ​សមុទ្រ​ដែល​នៅ​ក្បែរ​នោះ។ គេ​សង្កេត​ឃើញ​មាន​កំប៉ុង ដប គ្រឿង​សម្រាប់​បរិភោគ និង​កាក​សំណល់​ក្នុង​ផ្ទះ គរ​ពី​លើ​គ្នា​ជា​គំនរ​ធំ​ៗ គួរ​ឲ្យ​ខ្ពើម​រអើម។ សូម្បី​តែ​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ឈប់​ចោល​សំរាម​នៅ​លើ​ឆ្នេរ​នោះ​ហើយ​ក៏ដោយ ក៏​គំនរ​សំរាម​ទាំង​នោះ​ នៅ​តែ​ជា​ក្តី​អាម៉ាស​សម្រាប់​ពួក​គេ គឺ​ហាក់​ដូច​ជា​មិន​អាច​កែ​ខៃ​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក រលក​សមុទ្រ​ក៏​បាន​ធ្វើ​ឲ្យ​បែក​សំបក​ដប​ កែវ និង​កញ្ចក់ និង​គ្រឿង​ក្អម​ឆ្នាំ​ង​ធ្វើ​ពី​ដី​ឥដ្ឋ ហើយ​ក៏​បាន​បក់​បោក​សំរាម​ទាំង​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ។ ទឹក​រលក​ដែល​បក់​បោក​ឥត​ឈប់​ឈរ ​បាន​ប្រមៀល និង​ត្រឡប់​អំបែង​កញ្ចក់​ និង​កែវ​ទាំង​នោះ​ចុះ​ឡើង​ៗ ​នៅ​លើ​ដី​ខ្សាច់​បាត​សមុទ្រ គឺ​មិន​ខុស​ពី​ការ​សំលៀង និង​ដុះ​ខាត់​ផ្ទៃ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ​ឲ្យ​មាន​រាង្គ​មូល និង​រលោង​​ស្អាត ​បង្កើត​ជា “កែវ​សមុទ្រ” ដែល​មាន​សម្រស់​ដូច​គ្រាប់​ត្បូង ដែល​ក្រោយ​មក ទឹក​រលក​ក៏​បាន​បក់​នាំ​ពួក​វា​ទៅ​លើ​ឆ្នេរ​វិញ។ ទឹក​រលក​បាន​កែ​ប្រែ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ ឲ្យ​មាន​រូប​រាង្គ និង​ពណ៌​ផ្សេង​ៗ ចម្រុះ​គ្នា​យ៉ាង​ស្រស់​ស្អាត ដែល​សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ កំពុង​មក​ទស្សនា​នៅ​លើ​ឆ្នេរ​អំបែង​កញ្ចក់​នេះ ​ដោយ​ការ​ភ្ញាក់​ផ្អើល។

ពេល​ខ្លះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​មាន​ភាព​រញេរ​ញ៉ៃ ដូច​គំនរ​សំរាម ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ និង​ក្តី​សង្ឃឹម​អ្វី​សោះ។ បើ​អ្នក​កំពុង​មាន​អារម្មណ៍​យ៉ាង​ដូច​នេះ​មែន ​នោះ​សូម​ចាំ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​អ្នក ហើយ​កំពុង​តែ​រង់​ចំា​ប្រោស​លោះ ​ស្រោច​ស្រង់ ​និង​ទទួល​យក​អ្នក​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។…